បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Sekou Koné សញ្ជាតិម៉ាលី។ កីឡាករសញ្ជាតីម៉ាលីកើតឆ្នាំ២០០៦ ដែលលេងជាខ្សែបម្រើនៅក្លឹប Guidars FC នឹងចូលរួមជាមួយ Man Utd ។
កីឡាករ Kone ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបជាច្រើនដែលចង់បាននៅរដូវក្តៅនេះ ប៉ុន្តែ Man Utd បានយល់ព្រមលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ដោយព័ត៌មានលម្អិតទាំងអស់ត្រូវបានរៀបចំ។ ចាត់ទុកថាជាយុវជនមានទេពកោសល្យកំពូលសម្រាប់ពេលអនាគត គាត់គឺជាផ្នែកមួយនៃផែនការរយៈពេលវែងស្រដៀងគ្នានឹងកិច្ចសន្យាដែលបានធ្វើសម្រាប់ Chido Obi Martin៕



