បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marc Guehi បាននិយាយយ៉ាងនេះក្រោយបានទទួលតំណែងជាប្រធានក្រុមចាប់ពីប្រកួតចុងក្រោយទៅថា៖
“វាជាកិត្តិយសដ៏ធំមួយដែលខ្ញុំត្រូវបានធ្វើជាប្រធានក្រុមរបស់ក្លឹបបាល់ទាត់នេះ។ ឥឡូវនេះ យើងសម្លឹងឆ្ពោះទៅមុខរដូវកាលនេះដោយសង្ឃឹមថាយើងអាចបង្កើតអ្វីមួយដូចជាសកម្មភាពដែលយើងធ្វើឡើងនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំទៅ”៕



