ទីបញ្ចប់!! Lukaku បានទៅចូលរួមជាមួយ Napoli ក្នុងកញ្ចប់ផ្ទេរ ៤៥លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Romelu Lukaku ពីក្លឹប Chelsea។

ក្លឹប Chelsea ទទួលបានតម្លៃផ្ទេរ ៣០លានអឺរ៉ូបូកនឹងតម្លៃបន្ថែម ១៥លានអឺរ៉ូ ដែលសរុបទៅកញ្ចប់ផ្ទេរជាអចិន្ត្រៃយ៍នេះគឺ ៤៥លានអឺរ៉ូ។ កីឡាករ Lukaku នឹងចុះហត្ថលេខារយៈពេល ៣ឆ្នាំជាមួយក្លឹប Napoli ដូច្នេះកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧៕

Previous articleBrighton កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករម្នាក់ពីក្លឹប Celtic
Next articleកីឡាករ Samuel Iling Jr នឹងទៅចូលរួមជាមួយនឹងក្លឹប Bologna