កីឡាករ Youssoufa Moukoko នឹងមកចូលរួមជាមួយក្លឹប Nice ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប OGC Nice បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកកីឡាករ Youssoufa Moukoko ពីក្លឹប Borussia Dortmund។

លក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់ ប៉ុន្តែមិនមែនកាតព្វកិច្ចនោះទេ ហើយប្រាក់ឈ្នួលជាការទទួលខុសត្រូវរបស់ខាងក្លឹប Nice រហូតដល់ចុងបញ្ចប់នៃរដូវកាល។ តម្លៃនៃការទិញផ្តាច់ គឺខ្ពស់ជាងអ្វីដែលបានចេញផ្សាយដោយសារព័ត៌មានបារាំង ដូច្នេះគឺខ្ពស់ជាង ១២លានអឺរ៉ូ។ ការធ្វើតេស្តសុខភាពនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ៍សម្រាប់កីឡាករ Moukoko៕

Previous articleក្លឹប Al-Hilal កំពុងរង់ចាំចម្លើយពីកីឡាករ Cancelo
Next articleកីឡាករ Eddie Nketiah ព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅ Premier League