ខ្សែជីវិត Pogba ហាក់ជួបបញ្ហាមិនចេះចប់ ក្រោយចាកចេញពី Man Utd ទៅចូលរួមជាមួយ Juventus វិញ

បរទេស៖ ខ្សែបម្រើម្នាក់នេះបានបង្ហាញខ្លួននៅក្នុងជម្រើស១១នាក់ ជាលើកដំបូង ក្រោយចំណាយពេលអស់ ៣៩០ថ្ងៃ ក្នុងការព្យាបាលរបួស បន្ទាប់ពីវិលត្រលប់មកកាន់ Juventus វិញកាលពីរដូវក្តៅមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានជួបនឹងបញ្ហានៅក្នុងតង់ទី១ ដោយតម្រូវអោយគាត់ប្តូរចេញ និងជំនួសមកវិញដោយកីឡាករ Arkadiusz Milik វិញ។

គួរបញ្ជាក់ថា Pogban បានជួយនឹងបញ្ហារបួសជាថ្មីម្តងទៀត ក្រោយការចូលលេងនៅថ្ងៃអាទិត្យម្សិលមិញនេះ។ ការប្រកួតនៅថ្ងៃអាទិត្យ គឺជាការបង្ហោះខ្លួនលើកទី១០ របស់គាត់នៅរដូវកាលនេះ។ គាត់បានបង្ហាញខ្លួនលើកដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយក្រោយមកមួយសប្តាហ៍គាត់ក៏ជួបនឹងបញ្ហារបួស រហូតដល់ពាក់កណ្តាលខែមេសា៕

ប្រភព៖ GOAL

Previous articleអ្នកចាត់ក្លឹប Birghton បញ្ជាក់គម្រោងរបស់ខ្លួន ក្រោយការចាកចេញរបស់ Caciedo និង Mac Allister
Next articleកីឡាករ Napoli ម្នាក់ចង់ផ្ទេរទៅលេងអោយ Man City