បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Enzo Maresca ផ្ញើសារច្បាស់ៗទៅកាន់កីឡាករដែលមិនស្ថិតនៅក្នុងគម្រោងរបស់ក្លឹប Chelsea ថា៖
“កីឡាករទាំងអស់ដែលនៅពេលនេះកំពុងហ្វឹកហាត់ដាច់ដោយឡែកនឹងមិនទទួលបានពេលវេលាលេងនោះទេ លុះត្រាតែពួកគេនឹងស្នាក់នៅបន្តជាមួយយើង ប្រាកដណាស់”។
កីឡាករ Raheem Sterling, Ben Chilwell, Trevoh Chalobah និង Armando Broja ស្ថិតក្នុងចំណោមកីឡាករដែលរំពឹងថានឹងចាកចេញ៕