Victor Osimhen ទៅចូលរួមជាមួយក្លឹប Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Galatasaray បានបញ្ចប់ការខ្ចីជើងកីឡាករ Victor Osimhen ពីក្លឹប Napoli។

ការផ្ទេរបានបញ្ចប់ ហើយឯកសារក៏ត្រូវបានអនុម័ត ខណៈកីឡាករ Osimhen ត្រៀមធ្វើដំណើរទៅកាន់ទីក្រុង Istanbul ​ជាមួយភ្នាក់ងាររបស់គាត់កាលពីយប់មិញ។ កីឡាករ Osimhen អាចចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប Napoli ដល់ឆ្នាំ២០២៧ ប៉ុន្តែតម្លៃផ្តាច់កុងត្រាត្រូវបានបញ្ចុះពី ១៣០លានអឺរ៉ូ មកត្រឹមតែ ៧៥លានអឺរ៉ូប៉ុណ្ណោះ។ ការខ្ចីជើងទៅកាន់ក្លឹប Galatasaray មានសុពលភាពដល់ខែមិថុនា ឆ្នាំ០២៥ ជាមួយប្រាក់ឈ្នួលប្រមាណ ៩លានអឺរ៉ូ។ មិនមែនដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់ ឫក៏កាតព្វកិច្ចទិញផ្តាច់នោះទេ៕

Previous articleនាយកប្រតិបត្តិក្លឹប Man United នៅតែបង្ហាញការគាំទ្រចំពោះលោក Ten Hag
Next articleកីឡាករ Sulemana នឹងទៅជំនួសកន្លែងរបស់ Berwijn នៅ Ajax