បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jamal Musiala ឆ្លើយតបលើស្ថានភាពកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅឆ្នាំ២០២៦ ថា៖
“ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅ Bayern ដោយផ្តោតយ៉ាងពេញលេញលើគោលដៅរបស់យើង។ លេងនៅបរទេសដូច Jude Bellingham? ខ្ញុំមិនបានគិតពីកន្លែងដែលខ្ញុំនឹងទៅក្នុងរយៈពេលប្រាំឆ្នាំទៀតនោះទេ។ អ្វីៗតែងតែអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងបាល់ទាត់”៕