បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Manuel Ugarte ចាប់ផ្តើមសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយនៅការប្រកួតកាលពីយប់មិញនេះ ហើយវាជាការបង្ហាញខ្លួនជាផ្លូវការណ៍សម្រាប់គាត់នៅក្នុងរដូវកាលនេះ។
លោក Erik ten Hag បាននិយាយកាលពីមួយសប្តាហ៍មុនថា៖ “Manu មិនទាន់បានបង្ហាញខ្លួននៅក្នុងរដូវកាលនេះទេ។ គាត់ត្រូវតែពង្រឹងកាយសម្បទារបស់គាត់… វាអាចចំណាយពេលជាច្រើនសប្តាហ៍ ប្រហែលជាខែ”៕