ក្រុមហ៊ុនមួយនេះ ចង់ទិញយកភាគហ៊ុនរបស់លោក Todd Boehly នៅក្នុងក្លឹបតោខៀវ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Bloomberg បានអោយដឹងថា Clearlake Capital ដែលជាម្ចាស់ហ៊ុនភាគច្រើនរបស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាបានបើកចំហរដើម្បីទិញភាគហ៊ុនរបស់លោក Todd Boehly នៅក្នុងក្លឹបតោខៀវ។

លោក Boehly ដែលបានចេញមុខជាសាធារណៈនៅក្នុងការកាន់កាប់ក្លឹប Chelsea អស់រយៈពេលជាង ២ឆ្នាំ ហើយរូវបានគេជឿថាកំពុងពិចារណាលក់ភាគហ៊ុនរបស់គាត់។ ការវិវឌ្ឍន៍នេះបានកើតឡើងចំពេលមានរបាយការណ៍អំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាង Boehly និង Behdad Eghbali សហស្ថាបនិករបស់ Clearlake និងសហម្ចាស់ក្លឹប៕

Previous articleMan City មើលឃើញកីឡាកររបស់ Bayern ម្នាក់ជាជម្រើសជំនួសកន្លែង Kevin De Bruyne
Next articleHaaland កាន់តែខិតជិតក្នុងការធ្វើរឿងដ៏សំខាន់ជាមួយ Man City