បរទេស៖ បច្ចុប្បន្នខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក គឺជាកីឡាករដែលរកចំណូលបានច្រើនជាងគេរបស់ Man City ដោយត្រូវបានគេដឹងថាគាត់ទទួលបាន ៤២៥០០០ផោនក្នុងមួយសប្តាហ៍។ ហើយសម្រាប់ប្រាក់ខែគោល កីឡាករ Haaland ទទួលបានតែ ៣៧៥០០០ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដែលគាត់ក៏ស្ថិតនៅក្នុងចំណោមអ្នករកប្រាក់ចំណូលច្រើនជាងគេរបស់ក្លឹបដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនៃកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះ រួមមានប្រាក់រង្វាន់ដែលអាចបង្កើនប្រាក់ចំណូលប្រចាំសប្តាហ៍របស់គាត់លើសពី ៨៥០០០០ផោន។ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកិច្ចព្រមព្រៀងថ្មីនេះអាចធ្វើឱ្យគាត់រកបានប្រាក់ឈ្នួល ២៤លានអឺរ៉ូ។
ពាក្យចចាមអារ៉ាមដែលបានផ្សារភ្ជាប់កីឡាករ Haaland ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid នាពេលកន្លងមក ប៉ុន្តែការនាំយក Kylian Mbappe នៅរដូវក្តៅរបស់ក្លឹបអធិរាជស បានធ្វើអោយមានឥទ្ធិពលចំពោះការចង់បាន Haaland របស់ពួកគេ។ ខណៈពេលដែលការចាប់ដៃគូរគ្នារវាង Mbappe និង Haaland គឺជារឿងដ៏គួរអោយចាប៉អារម្មណ៍មួយ ប៉ុន្តែបើកីឡាករ Haaland យល់ព្រមបន្តស្នាក់នៅជាមួយ Man Cityគាត់អាចក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ Premier League។
អ្នកចាត់ការទូទៅរបស់ City លោក Pep Guardiola គឺជាអ្នកតស៊ូយ៉ាងខ្លាំងក្នុងការនាំយកកីឡាករ Haaland មក។ នៅពេលណាដែលមានសំណួរអំពីកន្លែងរបស់កីឡាករន័រវេសនៅក្នុងប្រព័ន្ធយុទ្ធសាស្ត្ររបស់គាត់ លោក Guardiola បានសរសើរយ៉ាងខ្លាំងនូវសមត្ថភាពរបស់ខ្សែប្រយុទ្ធ និងបញ្ជាក់អំពីសារៈសំខាន់របស់គាត់ចំពោះក្រុម។ ហើយកិច្ចព្រមព្រៀងថ្មីនេះអាចដើរតួយ៉ាងសំខាន់មួយសម្រាប់ក្លឹប ដែលបង្ហាញពីការពឹងផ្អែករបស់ពួកគេលើ Haaland សម្រាប់ភាពជោគជ័យរយៈពេលវែង ដោយមិនគិតពីថាតើលោក Guardiola នៅតែដឹកនាំបន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់គាត់នៅឆ្នាំ ២០២៥ នោះទេ។
ចាប់តាំងពីចូលរួមជាមួយ City កីឡាករ Haaland បានទទួលនៅជោគជ័យដ៏អស្ចារ្យ។ ក្នុងរយៈពេលត្រឹមតែ ២រដូវកាលប៉ុណ្ណោះ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៩៧គ្រាប់ក្នុងការបង្ហាញខ្លួន ១០២លើក ដែលបានក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅក្នុងទ្វីបអឺរ៉ុប។ នៅក្នុងនោះគាត់ក៏បានជួយអោយក្លឹបឈ្នះពាន ៣ក្នុងមួយរដូវកាលជាលើកដំបូង និងឈ្នះពាន Premier League ចំនួន ៤ដងជាបន្តបន្ទាប់។ បន្ទាប់ពីចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិន័រវេស គាត់នឹងត្រលប់មក Etihad ដើម្បីជួយក្លឹប City ក្នុងការប្រកួតជាមួយ Brentford នៅថ្ងៃទី១៤ ខែកញ្ញា៕