William Gallas ណែនាំ Man Utd អោយពិភាក្សានាំយកបុរសម្នាក់នេះមកជំនួសលោក Ten Hag

បរទេស៖ ក្លឹប United ធ្លាប់ធ្វើការពិភាក្សាជាមួយអតីតគ្រូបង្វឹក Chelsea និង Bayern Munich លោក Tuchel នៅរដូវក្តៅនេះ ខណៈដែលពួកគេបានពិចារណាបណ្តេញ Ten Hag បន្ទាប់ពីរដូវកាលដ៏គួរឱ្យអាក្រក់មួយដែលបិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុង Premier League បើទោះបីជាពួកគេអាចឈ្នះពានរង្វាន់ FA Cup ក៏ដោយ។

Thomas Tuchel FC Bayern 2024

ទោះជាយ៉ាងណាក៏ដោយ Tuchel បានបដិសេធពួកគេ ហើយក្លឹប Man Utd បានជ្រើសរើសឱ្យលោក Ten Hag បន្តកិច្ចសន្យា។ គ្រូបង្វឹករូបនេះ ឃើញខ្លួនឯងស្ថិតនៅក្រោមសម្ពាធម្តងទៀត ចំពេលក្រុមរបស់គាត់ចាប់ផ្តើមរដូវកាលដ៏លំបាក ហើយអតីតខ្សែការពារក្រុម Arsenal និង Chelsea លោក William Gallas បានផ្តល់យោបល់ឱ្យថ្នាក់ដឹកនាំក្លឹបបិសាចក្រហមចាប់ផ្តើមធ្វើការបញ្ចុះបញ្ចូលលោក Tuchel ជាថ្មីម្តងទៀត។

GFX Thomas Tuchel Erik ten Hag

លោក Gallas បាននិយាយប្រាប់ Gambling Zone ថា៖ “Thomas Tuchel អាចជាដំណោះស្រាយចំពោះបញ្ហារបស់ Manchester United ។ ប្រសិនបើគាត់ចូលមកក្នុងក្លឹប ហើយត្រូវបានផ្តល់ពេលវេលាឱ្យរយៈពេល ២ឆ្នាំដើម្បីបង្កើតក្រុមរបស់គាត់ ក្លឹបនឹងស្ថិតក្នុងស្ថានភាពខុសគ្នាទាំងស្រុងទៅនឹងអ្វីដែលមាននាពេលបច្ចុប្បន្ននេះ។ កាលនៅ Chelsea លោក Tuchel បានរៀបចំក្រុម ហើយកីឡាករក៏គោរពគាត់ ហើយគាត់បានឈ្នះពាន Champions League ក៏ដូចជាពានរង្វាន់ផ្សេងទៀត។ អ្នកអាចមើលឃើញថាហេតុអ្វីបានជាគាត់ទទួលបានជោគជ័យ ហើយប្រហែលជាគាត់មិនត្រូវបានផ្តល់ពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការផ្លាស់ប្តូរ”។

Manchester United FC v Liverpool FC - Premier League

បន្ទាប់ពីចាញ់ Brighton ហើយបន្ទាប់មកចាញ់ Liverpool ធ្វើអោយក្លឹបបិសាចក្រហមមានត្រឹមតែបីពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាក Premier League ចំនួន ៣ប្រកួតរបស់ពួកគេក្នុងរដូវកាល ២០២៤-២៥។ លោក Ten Hag សង្ឃឹមថានឹងអាចបន្ធូរបន្ថយសម្ពាធខ្លះដែលគាត់កំពង់ប្រឈមមុខដោយត្រូវដឹកនាំក្រុមឱ្យឈ្នះលើ Southampton ដែលមានសូន្យពិន្ទុនៅថ្ងៃទី១៤ ខែកញ្ញា៕

Previous articleលោក Koeman និយាយអំពីការផ្ទេរ Depay ទៅកាន់ក្លឹប Corinthians
Next articleBayern សម្លឹងឃើញកីឡាកររបស់ Inter ជាជម្រើសមកជំនួសកន្លែងរបស់ Alphonso Davies