បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Rudy Galetti បានអោយដឹងថាក្លឹបយក្សនៅទួរគី Super Lig គឺក្លឹប Fenerbahce មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករជើងចាស់របស់ Newcastle United កីឡាករ Kieran Trippier នោះទេ។
កីឡាករសញ្ជាតិអង់គ្លេសដែលកំពុងចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន St James’ Park ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹប ប៉ុន្តែគាត់នឹងមិនផ្លាស់ទៅប្រទេសទួរគីនៅរដូវក្តៅនេះទេ៕