ក្លឹបយក្សចំនួន ៤ចេញមកប្រជែងគ្នាយកកីឡាករ Jamal Musiala

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅអឺរ៉ុបចំនួនបួនគឺ Real Madrid, Barcelona, ​​Manchester City និង Arsenal គ្រោងនឹងប្រជែងគ្នាក្នុងទីផ្សារដោះដូរកីឡាករដើម្បីចុះហត្ថលេខាយកកីឡាករ Jamal Musiala របស់ក្លឹប Bayern Munich ។

ទោះជាយ៉ាងណាក៏ដោយ ក្លឹប Bayern Munich ទំនងជាមិនអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញនោះទេ ខណៈដែលពួកគេមានគម្រោងក្នុងការចាប់ផ្តើមការចរចាទៅលើកិច្ចសន្យាថ្មីជាមួយកីឡាករក្នុងពេលឆាប់ៗ ដើម្បីរក្សាទុកគាត់អោយបន្តស្នាក់នៅ Allianz Arena ក្នុងរយៈពេលវែង៕

Previous articleក្លឹបនៅទួរគី បានដាក់សំណើរផ្ទេរយកខ្សែការពារឆ្វេង Emerson Palmieri
Next articleKimmich នឹងទៅចូលរួមជាមួយក្លឹបយក្សនៅអេស្ប៉ាញ ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ