Odegaard នឹងមិនអាចជួយ Arsenal ក្នុងការប្រកួតជាមួយ Spurs នោះទេ

បរទេស៖ ជ័យជម្នះ ២ទល់នឹង១ របស់ន័រវេសលើប្រទេសអូទ្រីសក្នុងការប្រកួត Nations League កាលពីយប់ថ្ងៃច័ន្ទ ត្រូវបានធ្វើអោយកីឡាករ Odegaard បានរបួសកជើង ក្នុងពេលប្រជែងបាល់ជាមួយនឹងកីឡាករ Baumgartner។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានស្រក់ទឹកភ្នែក ហើយធ្វើឱ្យអ្នកគាំទ្រ Arsenal និងបុគ្គលិកគ្រូបង្វឹកព្រួយបារម្ភថាគាត់អាចនឹងខកខានក្នុងការជួយក្រុមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ឥឡូវនេះ គាត់បានទទួលការសុំទោស “ដោយស្មោះ” ពីកីឡាករអូទ្រីស ដែលបានធ្វើអោយគាត់រងរបួស។

កីឡាករ Baumgartner បានបង្ហោះនៅលើ Instagram ថា៖ “សួស្តី! ខ្ញុំចង់សុំទោសដោយស្មោះចំពោះកីឡាករ Martin Odegaard ។ វាមិនមែនជាចេតនារបស់ខ្ញុំក្នុងការធ្វើឱ្យកីឡាករដ៏អស្ចារ្យរងរបួសនោះទេ។ ខ្ញុំសូមជូនពរឱ្យគាត់មានសុខភាពល្អ និងឆាប់ជាសះស្បើយឡើងវិញ។ @odegaard.98″។

Martin Odegaard Arsenal 2024-25

វេជ្ជបណ្ឌិតជម្រើសជាតិន័រវេស Ola Sand ឥឡូវនេះបានបញ្ជាក់ពេលវេលាសម្រាប់ការជាសះស្បើយរបស់កីឡាករ Odegaard ដែលបង្ហាញថាគាត់នឹងមិនមានលទ្ធភាពលេងជាមួយក្រុម Tottenham ក្នុង Premier League ចុងសប្តាហ៍នេះ។

លោក Sands បាននិយាយប្រាប់ VG Sporten ថា៖ “ការរងរបួសកជើងបែបនេះជារឿយៗត្រូវចំណាយពេលយ៉ាងហោចណាស់បីសប្តាហ៍។ អ្វីផ្សេងទៀតក្រៅពីនោះគ្រាន់តែជាបញ្ហាដទៃទៀត។ ហើយបន្ទាប់មកវាអាចចំណាយពេលយូរជាងនេះ”។

ព័ត៌មានលម្អិតច្បាស់លាស់នៃរបួសរបស់ Odegaard មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែប្រសិនបើការវាយតម្លៃរបស់ Sand ត្រឹមត្រូវ គាត់នឹងខកខានការប្រកួតសំខាន់ៗជាច្រើនសម្រាប់ Arsenal។ កីឡាករ Odegaard ក៏ត្រូវបានគេប្រទះឃើញមានកាន់ឈឺច្រត់ ខណៈដែលគាត់ឡើងយន្តហោះដើម្បីត្រឡប់ទៅប្រទេសអង់គ្លេសវិញបន្ទាប់ពីបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិ ហើយ Mikel Arteta អាចប្រឈមមុខនឹងការឈឺក្បាលក្នុងការជ្រើសរើសនៅតំបន់កណ្តាលដោយគ្មានកីឡាករវ័យ ២៥ឆ្នាំ។

Mikel Arteta Arsenal tactics

ក្លឹប Tottenham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal ក្នុងការប្រកួត North London Derby ដំបូងនៃរដូវកាលនៅថ្ងៃអាទិត្យ។ ក្រុមកាំភ្លើងអាចនឹងមានបញ្ហាកីឡាករតិចនៅក្នុងតំបន់បម្រើ ស្របពេលដែលកីឡាករ Odegaard ជូបបញ្ហារបួសទៀតផង ពីព្រោះតែកីឡាករចំណូលថ្មី Mikel Merino ក៏មិនទាន់អាចបញ្ហាខ្លួនបានដែរ ដោយសារតែមានបញ្ហាស្មាល៕

Previous articleNewcastle នៅតែចិញ្ចឹមចិត្តចង់បានកីឡាករម្នាក់របស់ Crystal ដដែរ
Next articleAntony មានឪកាសតិចណាស់ ដែលអាចចាកចេញពី Man Utd ទៅកាន់លីគទួរគីបាន