បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្រុម Manchester United កំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកកីឡាករ Karim Adeyemi របស់ក្លឹប Borussia Dortmund។
ការផ្ទេរទៅកាន់ Old Trafford ត្រូវបានចាត់ទុកថា “ទំនងច្រើន” សម្រាប់ Adeyemi ដែលត្រូវបានគេជឿថាជាគោលដៅកំពូលសម្រាប់នាយកកីឡារបស់ United លោក Dan Ashworth ។ United មានបំណងចង់ពង្រឹងជម្រើសតំបន់ប្រយុទ្ធរបស់ពួកគេ ហើយទម្រង់លេងនាពេលថ្មីៗរបស់ Adeyemi បានបង្កើនចំណាប់អារម្មណ៍របស់ក្លឹប Manchester United៕