Barca ចង់បានអ្នកចាំទីក្លឹប Las Palmas មកជំនួសកន្លែង Andre ter Stegen ដែលមានរបួស

បរទេស៖ អ្នកចាំទី និងជាប្រធានក្រុម Barcelona កីឡាករ Marc-Andre ter Stegen បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យគាត់អវត្តមានពេញមួយរដូវកាល។ ខណៈពេលដែលអ្នកចាំទីសញ្ជាតិអាឡឺម៉ង់បានអវត្តមាននៅពេលនេះ ក្លឹបបានចាប់ផ្តើមកំណត់អត្តសញ្ញាណបេក្ខជនដែលអាចនឹងមកជំនួសគាត់សម្រាប់តំណែងជម្រើសដំបូង។

Álvaro Valles - Player profile 24/25 | Transfermarkt

នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹបយក្សកាតាឡានកំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Alvaro Valles របស់ក្លឹប Las Palmas ។ ក្លឹប Barcelona អាចនឹងចាប់ផ្តើមដាក់សំណើរសម្រាប់កីឡាករវ័យ ២៧ឆ្នាំរូបនេះ នៅក្នុងទីផ្សារដោះដូរនាខែមករា៕

Previous articleក្រុមជម្រើសជាតិមួយនេះ ចង់បានលោក Jurgen Klopp ធ្វើជាគ្រូបង្វឹក
Next articleJuventus ចាប់អារម្មណ៍ចង់បានកីឡាករសំខាន់ម្នាក់របស់ Arsenal