បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាកីឡាករ Ferland Mendy បានចុះហត្ថលេខាទៅលើកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។
នេះជាចុងកុងត្រារយៈពេល ៣ឆ្នាំដែលមានរៀបចំទុកតាំងពីខែសីហា… លោក Carlo Ancelotti បញ្ជាក់បញ្ចាក់ថាកុងត្រាត្រូវបានព្រមព្រៀង និងឯកសារបានរៀបចំរួចរាល់។
លោក Ancelotti បានចាត់ទុកកីឡាករ Ferland ជាខ្សែការពារឆ្វេងដ៏ល្អបំផុតនៅក្នុងពិភពលោកថា៖ “វាត្រូវបានចុះហត្ថលេខាទាំងអស់ បាទ ខណៈពួកយើងសប្បាយរីករាយជាមួយនឹងកីឡាករ Mendy”៕