Man Utd នឹងផ្តល់កុងត្រាថ្មីអោយខ្សែការពាររូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ លោក Fabrizio Romano បានអោយដឹងថាក្លឹប​ Manchester United បានត្រៀមពិចារណានៅលើកុងត្រាថ្មីសម្រាប់កីឡាករ Lisandro Martinez ហើយបន្ទាប់ពីគាត់បង្ហាញនៅទម្រង់លេងដ៏ល្អនៅក្នុងរដូវកាលនេះ។ ប៉ុន្តែនៅមិនទាន់មានការពិភាក្សាគ្នានាមួយកើតឡើងនៅពេលនេះនោះទេ។

គួរបញ្ជាក់ថា Lisandro បានក្លាយជាកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្រ សម្រាប់ការបង្ហាញខ្លួន ៤៥ប្រកួត។ ហើយគាត់ក៏អាចនឹងទទួលបាននៅពានរង្វាន់កីឡាករល្អប្រចាំឆ្នាំផងដែរ៕

Previous articleគាត់សម្រេចចិត្ត សុំចាកចេញពីក្លឹបនៅចុងរដូវកាលនេះហើយ
Next articleខ្សែបម្រើ Orkun Kokcu កំពុងមានដំណឹងនឹងមកលេងនៅអង់គ្លេស