Barca កំពុងតាមដានខ្សែប្រយុទ្ធរបស់ឆ្នើមរបស់ក្លឹប Aston Villa

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​El Nacional បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Jhon Duran របស់ក្លឹប Aston Villa បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាល ២០២៤/២៥។

duran

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបយក្ស La Liga ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរបស់គាត់ ដោយបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ៧ប្រកួត បើទោះបីជាទើបតែចាប់ផ្តើមក្នុងនាមជាកីឡាករជម្រើសដំបូងតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតទាំងនោះក៏ដោយ។ ក្លឹប Newcastle និង AC Milan ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ៕

Previous articleនាយកបាល់ទាត់របស់ United នៅតែផ្តោតលើការផ្ទេរយកកីឡាកររបស់ Everton
Next articleអ្នកចាំទីរបស់ Porto ក្លាយជាជម្រើសមកជំនួសកន្លែង Marc-Andre ter Stegen ដែលមានរបួស