Casemiro និង Christian Eriksen អាចនឹងចាកចេញពី Man Utd!

បរទេស៖ កីឡាករ Casemiro និង Christian Eriksen របស់ Manchester United អាចនឹងចាកចេញពីក្លឹប។ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថា ការចាកចេញរបស់ Eriksen អាចកើតឡើងនៅដើមខែមករា។

ខណៈកីឡាករ Casemiro ដែលជាកីឡាករសំខាន់ម្នាក់នៅក្នុងតំបន់បម្រើរបស់ក្លឹប United ក៏បានបង្ហាញសញ្ញានៃការធ្លាក់ចុះ និងលេងមិនស៊ីសង្វាក់នៅក្នុងក្រុម បានធ្វើអោយក្លឹប United វាយតម្លៃឡើងវិញនូវអនាគតដ៏យូរអង្វែងរបស់គាត់នៅក្លឹប។ កីឡាករ Manuel Ugarte និង Kobbie Mainoo ត្រូវបានគេមើលឃើញថាជាអនាគតនៃខ្សែបម្រើរបស់ United ៕

Previous articleអ្នកចាំទីរបស់ Porto ក្លាយជាជម្រើសមកជំនួសកន្លែង Marc-Andre ter Stegen ដែលមានរបួស
Next articleអនាគតរបស់ Ten Hag ស្ថិតក្នុងភាពមិនច្បាស់លាស់វិញ!! ក្រោយប្រកួតស្មើរជាមួយ Twente