Man City នឹងមិនកោះហៅ Kalvin Phillips ត្រលប់មកវិញទេ ដោយសារតែ

បរទេស៖ ក្លឹប Manchester City បាន​រង​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​ព័ត៌មានដែលថា​ខ្សែ​បម្រើ​ប្រយុទ្ធ Rodri នឹងត្រូវអវត្តមានពេលមួយរដូវកាលដោយសារតែបញ្ហារបួស។

ការ​រំពឹង​ទុក​បាន​កើន​ឡើង ប្រសិនបើក្រុមលោក Pep Guardiola នឹង​ហៅ​ Kalvin Phillips ត្រលប់មកវិញនៅ​ខែ​មករា​។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការចេញផ្សាយរបស់ TWTD បានអោយដឹងថាការកោះហៅ Kalvin Phillips ត្រលប់មកវិញ គឺមិនអាចកើតឡើងនោះទេ។

ប្រភពដដែលបានអះអាងថាក្លឹប Man City មិនមានជម្រើសក្នុងការកោះហៅកីឡាករវ័យ ២៨ឆ្នាំរូបនេះត្រលប់ពីការខ្ចីជើងមកវិញនោះទេ ដោយវាជាលក្ខខណ្ឌក្នុងការខ្ចីជើងពេញមួយរដូវកាលនៅ Ipswich៕

Previous articleក្លឹបមួយនេះ នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធ Jhon Duran
Next articleJuventus ចង់ធ្វើរឿងនេះចំពោះកីឡាករ Pogba