ថ្នាក់ដឹកនាំរបស់ក្លឹប West Ham បង្ហើបអំពីអនាគតរបស់អ្នកចាត់ការ Julen Lopetegui

បរទេស​៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Football Insider បានអោយដឹងថាក្លឹប West Ham United នៅតែស្ងប់ស្ងាត់អំពីអនាគតរបស់អ្នកចាត់ការលោក Julen Lopetegui បើទោះបីជាការចាប់ផ្តើមរដូវកាលរបស់ពួកគេមិនបានល្អ។ ក្លឹបញញួរធំបានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ៧ប្រកួតនៅគ្រប់ការប្រកួតទាំងអស់មកទល់ពេលនេះ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្លឹបត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនដើម្បីអត់ធ្មត់ជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៥៨ឆ្នាំ។

គណៈគ្រប់គ្រង់របស់ក្លឹប West Ham ទទួលស្គាល់ការប្រកួតដ៏លំបាកដែលក្រុមបានជួបប្រទះមុននេះ រួមទាំងការប្រកួតជាមួយគូប្រជែងលំដាប់កំពូលដូចជា Aston Villa, Manchester City, Chelsea និង Liverpool ។ ទោះបីជាលទ្ធផលមិនសូវល្អក៏ដោយ ក៏មានការជឿជាក់នៅលើការដឹកនាំរបស់លោក Lopetegui ដែលអាចផ្លាស់ប្តូរក្រុមទាំងមូលនៅក្នុងរដូវកាលដែលកំពុងបន្តនេះ៕

Previous articleTen Hag បញ្ជាក់អំពីស្ថានភាពរបស់កីឡាករ Lenny Yoro
Next articleCarlo Ancelotti បង្ហើបអំពីការវិលត្រលប់របស់កីឡាករសំខាន់ម្នាក់