បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប AC Milan កំពុងរៀបចំដើម្បីពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Theo Hernandez ទាក់ទងនឹងការបន្តកិច្ចសន្យាថ្មី។
ក្លឹបអ៊ីតាលីចាត់ទុកខ្សែការពារឆ្វេងវ័យ ២៦ឆ្នាំរូបនេះថាជាតួអង្គសំខាន់ទាំងនៅលើទីលាន និងក្នុងបន្ទប់ផ្លាស់សម្លៀកពាក់ ហើយពួកគេចង់ធានាអនាគតរបស់គាត់នៅ San Siro អោយបានយូរ ។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Hernandez នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៦៕