Real Madrid ផ្តល់កុងត្រាថ្មីសម្រាប់ខ្សែការពារវ័យក្មេង Joan Martinez

បរទេស៖ ខ្សែការពារកណ្តាលរបស់ក្លឹប Real Madrid កីឡាករ Joan Martinez បានចុះកុងត្រាថ្មីជាមួយក្លឹបរហូតដល់ឆ្នាំ២០២៧។

កីឡាករវ័យ ១៧ឆ្នាំត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥៨.៦លានផោន និងជាកីឡាករវ័យក្មេងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ក្លឹបអធិរាជស។

ចំពោះកិច្ចព្រមព្រៀងនេះ គាត់បាននិយាយថា៖ “ខ្ញុំសប្បាយចិត្ត និងរំភើបក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹបដ៏អស្ចារ្យមួយនេះ ដែលជាក្លឹបល្អបំផុតក្នុងពិភពលោក។ ឥឡូវនេះ ខ្ញុំ​បាន​ត្រៀម​ខ្លួន​សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​នឹង​មក​ដល់”៕

Previous articleក្លឹបយក្សនៅ La Liga ដាក់គោលដៅផ្ទេរយកកីឡាករ Jonathan Tah
Next articleLiverpool សង្ឃឹមថានឹងអាចផ្ទេរយកបានខ្សែបម្រើឆ្នើមរបស់ Real Madrid