អតីតកីឡាករឆ្នើមរបស់ Liverpool ណែនាំអោយកីឡាករ Nkunku ចាកចេញពី Chelsea

បរទេស៖ អតីតតារាឆ្នើមរបស់ក្លឹប Liverpool និង Aston Villa កីឡាករ Dean Saunders បានណែនាំខ្សែប្រយុទ្ធបារាំង Christopher Nkunku ឱ្យចាកចេញពី Chelsea ក្នុងពេលឆាប់ៗនេះ។ និយាយទៅកាន់ Bonus Code Bets បុរសវ័យ ៦០ឆ្នាំរូបនេះបាននិយាយថា៖ “វាប្រហែលជាមិនមែនជាការពិតទេសម្រាប់ Villa ក្នុងការចុះហត្ថលេខាលើ Curtis Jones ឬ Harvey Elliott ប៉ុន្តែខ្ញុំបានព្យាយាមផ្តល់ឧទាហរណ៍មួយ។ ខ្ញុំកំពុងសម្លឹងមើលក្លឹបដែលមានកីឡាករល្អៗ ដែល​មិន​បាន​លេង។ សម្រាប់ក្លឹប Chelsea គឺខ្ញុំរាប់មិនអស់ថាមានកីឡាករប៉ុន្មាននាក់ ដែលពួកគេមាន ហើយពួកគេទាំងអស់មិនបានចូលលេង”។

“ពួកគេមិនជាកីឡាករល្អតែម្នាក់ក្នុងប្រទេសដែលពួកគេមកនោះទេ ប៉ុន្តែពួកគេត្រូវបានចាត់ទុកដូចជាកីឡាករល្អបំផុតពីប្រទេសនោះ។ ពួកគេក៏ជាកីឡាករល្អបំផុតនៅក្លឹបដែលពួកគេនៅ។ ពួកគេពិបាកធ្វើណាស់ក្នុងការអង្គុយនៅកៅអីបម្រុងសម្រាប់ ៥ ឫក៏ ៦ប្រកួត ហើយមិនបានលេងសោះ។ ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​គ្រប់​គ្រង ហើយ​នេះ​ជា​កន្លែង​ដែល​អ្នក​ចាប់​ផ្ដើម​មាន​បញ្ហា”៕

Previous articleអីយ៉ាស់!! Tuchel កំពុងពិភាក្សាអំពីតំណែងធំមួយនៅក្នុងប្រទេសអង់គ្លេស
Next articleArsenal និង Liverpool ចេញមកប្រជែងគ្នាយកខ្សែការពារក្លឹប Palmeiras