បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ចង់ឱ្យក្លឹបចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Newcastle United កីឡាករ Alexander Isak ដែលត្រូវបានគេប្រដូចគាត់ទៅនឹងអតីតវីរបុរសរបស់ក្លឹបកាំភ្លើងធំកីឡាករ Thierry Henry។
កីឡាករ Isak ដែលបានចូលរួមជាមួយក្រុមសារិកាព្រៃក្នុងឆ្នាំ២០២២ ហើយមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៨។ ខ្សែប្រយុទ្ធរូបនេះទាមទារនូវប្រាក់ឈ្នួលបន្ថែមទៀត ដើម្បីជាថ្នូរនឹងការចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប Newcastle៕