បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todo Fichajes បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺក្លឹប Liverpool កំពុងតែខិតជិតក្នុងការចុះហត្ថលេខាលើខ្សែការពារ Loic Bade របស់ Sevilla នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ក្លឹបហង្សក្រហមត្រូវបានគេរាយការណ៍ថាបានយល់ព្រមបង់ថ្លៃផ្ទេរចំនួន ២៥លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៤ឆ្នាំដែលក្លឹបចាប់ទុកថាគាត់ជាអ្នកមកជំនួសកីឡាករ Virgil van Dijk ក្នុងរយៈពេលវែងសម្រាប់តំបន់ការពារ៕