Chelsea ហាមមិនអោយបុគ្គលិករបស់ក្លឹប Liverpool ចូលមើលការប្រកួតយុវជននៅ Cobham

បរទេស៖ ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាបានរារាំងក្រុមការងាររបស់ក្លឹប Liverpool ក្នុងការចូលរួមមើលការប្រកួតយុវជននៅមូលដ្ឋានហ្វឹកហាត់ Cobham របស់ពួកគេ។

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុមតោខៀវបានបដិសេធសំណើរពីខាងក្លឹប Liverpool និង Manchester United ក្នុងការបញ្ជូនក្រុមការងារមកមើលការប្រកួតក្រុមយុវជន។ ហង្សក្រហមបានចោទប្រកាន់ Chelsea ថាជាក្លឹបដំបូងដែលរឹតបន្តឹងបែបនេះ ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បានបដិសេធការចោទប្រកាន់ទាំងនេះ៕

Previous articlePogba សុខចិត្តធ្វើយ៉ាងនេះ ដើម្បីអាចបន្តស្នាក់នៅជាមួយ Juventus
Next articlePogba ធ្លាប់បដិសេធសំណើររបស់លោក Pep Guardiola ទៅកាន់ Man City