បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Christopher Nkunku អាចនឹងជំរុញឱ្យមានការចាកចេញពី Chelsea នៅរដូវក្តៅក្រោយ ប្រសិនបើគាត់ជួបការលំបាកក្នុងការទទួលបានពេលវេលាលេងនៅក្នុងក្រុមចាប់ផ្តើមរបស់ Enzo Maresca។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់អតីតក្លឹប Paris Saint-Germain របស់គាត់ ហើយការផ្ទេរមួយនេះអាចកើតឡើង ប្រសិនបើគាត់នៅតែបន្តលេងជាកីឡាករជម្រើសទី២នៅពីក្រោយកីឡាករ Nicolas Jackson ដែលជាជម្រើសដែលលោក Maresca ពេញចិត្តក្នុងនាមជាខ្សែប្រយុទ្ធសំខាន់របស់ក្លឹប Chelsea នៅ Premier League ៕