Xavi លួចបង្ហើបព័ត៌មានទាក់ទងនឹងការផ្ទេរយក Kimmich

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Xavi បានចេញមកបញ្ជាក់ថា “ខាងការពារខាងស្តាំថ្មី មិនមានជាអទិភាពរបស់យើងនៅពេលនេះឡើយ។ Busquets នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដែលយើងត្រូវស្វែងរកអ្នកមកជំនួសគាត់”។

លោក Xavi បានបន្ថែមទៀតថា “Kimmich? គាត់ជាកីឡាករល្អ ម្នាក់ក្នុងចំណោមល្អជាច្រើននាក់ នៅក្នុងតំណែងនេះ។ ខ្ញុំមិននិយាយច្រើនទៀតទេ ព្រោះនាយកក្លឹប Real Sociedad មិនសប្បាយចិត្តចំពោះរឿងនេះទេ”៕

Previous articleDi Maria អាចនឹងចាកចេញពី Juventus ព្រោះតែ
Next articleArthur Melo ត្រៀមខ្លួនត្រលប់ទៅកាន់អ៊ីតាលីវិញ