អតីតកីឡាកររបស់ Liverpool ណែនាំអោយក្លឹបលក់ Alexander-Arnold ជៀសវាងបាត់បង់ដោយគ្មានបានអ្វី

បរទេស៖ កីឡាករ Alexander-Arnold មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញពីក្លឹប Liverpool ខណៈក្លឹប Real Madrid បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស។ ក្រុមហង្សក្រហមចង់រក្សាទុកកីឡាកររូបន និងកំពុងព្យាយាមបញ្ចុះបញ្ចូលគាត់អោយចុះហត្ថលេខាទៅលើកុងត្រាថ្មី ប៉ុន្តែពេលវេលាកាន់តែតិចទៅហើយដោយសារតែកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅចុងរដូវក្តៅនេះ។

Bolton Wanderers v Stoke City - Pre-Season Friendly

ប្រសិនបើកីឡាករវ័យ ២៦ឆ្នាំមិនចុះកុងត្រាថ្មីត្រឹមខែធ្នូទេ ចាប់ពីដើមឆ្នាំថ្មី គាត់នឹងមានសេរីភាពក្នុងការចរចាទៅលើលក្ខខណ្ឌកុងត្រាជាមួយក្លឹបនៅក្រៅប្រទេស។ ចំពេលមានបញ្ហាទៅលើកុងត្រា អតីតកីឡាករជម្រើសជាតិអង់គ្លេស និងហង្សក្រហម Johnson បានផ្តល់ដំបូន្មានដល់ក្លឹបឱ្យលក់កីឡាករខាងលើ ប្រសិនជាពួកគេទទួលបានសំណើរធំមួយនោះ។

នៅពេលសួរថាតើក្លឹបហង្សក្រហម គួរតែពិចារណាលក់ Alexander-Arnold ដែរឬទេ? Johnson បានប្រាប់ Betfred ថា៖ “បាទ! ពួកគេកំពុងធ្វើការពិភាក្សា ប៉ុន្តែពួកយើងនៅមិនទាន់ដឹងច្បាស់នោះទេ ដូច្នេះអ្នកមិនអាចអនុញ្ញាតឱ្យគាត់ចាកចេញដោយផុតកុងត្រា នៅពេលដែលកីឡាករនៅមានតម្លៃ។ វានឹងក្លាយជាការបាត់បង់ដ៏ធំមួយដោយគ្មានបានអ្វីសោះ។ គ្មាននរណាម្នាក់ចង់ឃើញគាត់ចាកចេញនោះទេ ប៉ុន្តែអ្នកត្រូវតែលក់គាត់ ពីព្រោះពួកគេដឹងថាមានអ្វីកើតឡើងទៅហើយ។ ខ្ញុំមិនដឹងថា តើ Trent ចង់ចាកចេញ ឫក៏ក្លឹបរីករាយក្នុងការអោយគាត់ចាកចេញ ប៉ុន្តែវាពិតជារឿងដ៏ល្ងង់សម្រាប់ក្លឹប Liverpool ដែលបានប្រាក់ ប្រសិនជាគាត់នឹងចាកចេញនៅពេលដែលកុងត្រារបស់គាត់ផុត”។

គាត់បានបន្ថែមថា “អ្នកមិនដែលចង់បាត់បង់កីឡាករល្អបំផុតរបស់អ្នកទេ ប៉ុន្តែខ្ញុំមិនដឹងថាវានឹងធ្វើអោយមានអ្វីខុសគ្នានោះទេសម្រាប់ក្លឹប Liverpool ប្រសិនជាគាត់ចាកចេញនៅក្នុងខែមករា ឫក៏ចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនជាគាត់មានផែនការក្នុងការចាកចេញពីក្លឹប។ វាអាចនឹងធ្វើអោយមានការប៉ះពាល់ជារួម ពីព្រោះអ្នកមិនដែលចង់ឃើញកីឡាករដែលលក់របស់អ្នកចាកចេញ ហើយអ្នកមិនចង់អោយគាត់ចាកចេញដោយងាយស្រួល”។

Arne Slot Liverpool Chelsea 2024-25 Premier League

លោក Slot ដែលបច្ចុប្បន្នរីករាយនឹងការនាំមុខមួយពិន្ទុលើក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នឹងត្រូវប្រកួតជាមួយក្លឹប RB Leipzig នៅ Champions League នាថ្ងៃពុធនេះ៕

Previous articleRaphinha ប្រតិកម្មយ៉ាងខ្លាំង ចំពោះការបង្ហោះអាវលេខ ១១ ដែលដាក់ឈ្មោះ Nico Willams
Next articleCrystal Palace សម្លឹងឃើញជម្រើស ២នាក់ ដែលនឹងមកជំនួសកន្លែងលោក Oliver Glasner