បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Borussia Dortmund បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Chelsea កីឡាករ Ben Chilwell នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
ខ្សែការពារសញ្ជាតិអង់គ្លេសមិនស្ថិតនៅក្នុងជម្រើសរបស់គ្រូបង្វឹកលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ហើយកំពុងតស៊ូដើម្បីទទួលបានម៉ោងលេងនៅក្នុងទីលានសម្រាប់ពេលបច្ចុប្បន្ន៕