បរទេស៖ ប្រធានផ្នែកទំនាក់ទំនងរបស់ក្លឹប Manchester United លោក Toby Craig បានសារភាពថា ម្ចាស់ក្លឹបមិនសប្បាយចិត្តជាមួយនឹងការចាប់ផ្តើមមិនល្អរបស់ក្រុមក្នុងរដូវកាលថ្មី ចំពេលមានសម្ពាធលើអ្នកចាត់ការ Erik ten Hag ។
មានការរំពឹងទុកជាច្រើនអំពីអនាគតរបស់អ្នកចាត់ការ Ten Hag បន្ទាប់ពី Man Utd ទទួលបានការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ Premier League ក្នុងយុទ្ធនាការ ២០២៤-២៥ ។ រហូតដល់ការទទួលជ័យជម្នះ ២-១ ក្នុងផ្ទះកាលពីថ្ងៃសៅរ៍លើក្រុម Brentford ក្រុមបិសាចក្រហមបានឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងលីគ ហើយប្រកួត ៥ដងដោយមិនទទួលបានជ័យជំនះនៅគ្រប់ព្រឹត្តការណ៍ទាំងអស់៕