បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Globo បានអោយដឹងថាក្លឹប Vasco de Gama កំពុងពិចារណាបញ្ចប់កិច្ចព្រមព្រៀងរបស់ពួកគេជាមួយខ្សែបម្រើប្រយុទ្ធ Dimitri Payet។
គណៈគ្រប់គ្រង់ក្លឹបជឿជាក់ថាមានការខកចិត្តជាមួយនឹងទម្រង់លេងរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ។ ទន្ទឹមនឹងនេះដែរ កីឡាករ Payet ខ្លួនឯងត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តដែលខំតស៊ូដើម្បីសម្របខ្លួនទៅនឹងជីវិតនៅប្រទេសប្រេស៊ីលទាំងដោយសារតែការនៅឆ្ងាយពីគ្រួសារ និងទម្រង់លេងធ្លាក់ចុះ។ គាត់មានកិច្ចសន្យារហូតដល់រដូវក្តៅក្រោយ៕