បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ NossoPalmeiras បានអោយដឹងថាក្លឹប Arsenal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារប្រេស៊ីលអាយុ ១៨ឆ្នាំកីឡាករ Vitor Reis ។
យ៉ាងណាមិញ ក្រុមកាំភ្លើងធំនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹប Liverpool ដែលសម្លឹងមើលកីឡាករវ័យក្មេងរូបនេះមកជំនួសតំណែងកីឡាករ Virgil van Dijk។ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបកំពូល ៗ របស់អង់គ្លេស Palmeiras ទំនងជាទាមទារតម្លៃប្រមាណ ១០០លានអឺរ៉ូសម្រាប់តារាឆ្នើមរបស់ពួកគេ៕