ក្លឹបយក្សនៅ La Liga ចង់បានកីឡាករ Aymeric Laporte មកពង្រឹងតំបន់ការពារ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid បានរាយការណ៍ថាកំពុងស្វែងរកការផ្ទេរនាពេលអនាគតសម្រាប់ខ្សែការពារកណ្តាលក្លឹប Al Nassr កីឡាករ Aymeric Laporte។ កីឡាករ Laporte បើកចំហរក្នុងការចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយខាងក្លឹប Real Madrid ចាប់ទុកគាត់ជាជម្រើសក្នុងការពង្រឹងនៅក្នុងតំបន់ការពារសម្រាប់រដូវកាលក្រោយ ខណៈដែលកីឡាកររបស់ពួកគេមួយចំនួនបានជួបបញ្ហារបួសដូចជា Dani Carvajal និង David Alaba ។

ក្លឹប Real Madrid ក៏កំពុងវាយតម្លៃខ្សែការពារវ័យក្មេងរបស់ Chelsea កីឡាករ Josh Acheampong ដែលនៅមិនទាន់ធ្វើការចរចាទៅលើកុងត្រាថ្មីជាមួយក្លឹបតោខៀវ ខណៈកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៦។ លើសពីនេះទៀតកីឡាករ Vitor Reis របស់ក្លឹប Palmeiras កំពុងស្ថិតក្រោមការពិចារណា ទោះបីជាតម្លៃដ៏ខ្ពស់របស់គាត់អាចនឹងរារាំងដ៏ការចង់បានរបស់ក្លឹប Real Madrid ក៏ដោយ៕

Previous articleArsenal សម្លឹងឃើញខ្សែប្រយុទ្ធក្រៅជម្រើសរបស់ក្លឹប Barcelona
Next articleក្លឹបធំនៅអាឡឺម៉ង និងបារាំង ចាប់អារម្មណ៍ចង់បានកីឡាករ Rashford