Ten Hag ចំណាយលុយអស់ ៦១៦លានផោន កំឡុងពេលដឹកនាំ Man Utd

បរទេស៖ ក្លឹប Manchester United បានសម្រេចចិត្តចែកផ្លូវជាមួយនឹងលោក Erik ten Hag មួយថ្ងៃបន្ទាប់ពីក្លឹបចាញ់ ២-១ ទល់នឹង West Ham United ក្នុង Premier League។

លោក Erik ten Hag ត្រូវបានតែងតាំងនៅខែមេសាឆ្នាំ២០២២ ហើយបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺការឈ្នះពានរង្វាន់ Carabao Cup នៅឆ្នាំ២០២៣ និង FA Cup នៅឆ្នាំ២០២៤។ ក្នុងអំឡុកលោក Ten Hag ធ្វើការដឹកនាំក្លឹប United គាត់បានចុះហត្ថលេខាយកកីឡាករចំនួន ១៣នាក់ សរុបទឹកប្រាក់ ៦១៦លានផោន។ កីឡាករទាំង ១៣នាក់នោះរួមមាន៖

– Antony ៨៥លានផោន
– Rasmus Hojlund ៧២លានផោន
– Casemiro ៧០លានផោន
– Mason Mount ៦០លានផោន
– Leny Yoro ៥៨.៩លានផោន
– Lisandro Martinez ៥៦.៧លានផោន
– Manuel Ugarte ៥០.៧លានផោន
– Andre Onana ៤៧.២លានផោន
– Matthijs De Ligt ៤២.៧លានផោន
– Joshua Zirkzee ៣០លានផោន
– Noussair Mazraoui ១៧.១លានផោន
– Tyrell Malacia ១៤.៧លានផោន
– Christian Eriksen គ្មានតម្លៃខ្លួន

May be an image of 1 person, playing football, playing soccer and text that says 'GIVEMESPORT MAJOR SIGNINGS UNDER ERIK TEN HAG Antony £85.4M EtH Rasmus Hojlund Casemiro £72M EAMENESTR £70M Mason Mount UNITED t3 Tezos £60M Leny Yoro €58.9M Lisandro Martinez £56.7M Manuel Ugarte £50.7M Andre Onana £47.2M Matthijs De Ligt £42.7M Joshua Zirkzee €30M Noussair Mazraoui £17.1M Tyrell Malacia £14.7M Christian Eriksen FREE TOTAL: €616M'

គួរបញ្ជាក់ថាគាត់បានចាកចេញនៅពេលក្លឹប Man Utd ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៤នៅ Premier League និងលេខ ២១នៅ Europa League ហើយគាត់បានបង្កើតនៅការចាប់ផ្តើមដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ក្រុម៕

Previous articleThomas Frank ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលនឹងមកជំនួសលោក Ten Hag
Next articleជំហររបស់លោក Amorim ចំពោះការងារនៅក្លឹប Man Utd ត្រូវបានបញ្ជាក់