Barca ចង់បានខ្សែប្រយុទ្ធក្លឹប Frankfurt ទុកមកជំនួសកន្លែង Lewandowski

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem KONUR បានអោយដឹងថាកីឡាករ Omar Marmoush របស់ក្លឹប Eintracht Frankfurt គឺជាគោលដៅផ្ទេរសម្រាប់ក្លឹប FC Barcelona ខណៈដែលក្លឹបសម្លឹងឃើញគាត់ជាជម្រើសមកជំនួសកន្លែងរបស់កីឡាករ Robert Lewandowski ។

Image

ក្លឹប Barcelona ជឿជាក់ថាអាចផ្ទេរយកកីឡាករសញ្ជាតិអេហ្ស៊ីប ក្នុងតម្លៃប្រមាណ ៦០លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ Barcelona ប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបអង់គ្លេសដូចជា Arsenal និង Liverpool ជាពិសេសទាក់ទងនឹងការផ្តល់ប្រាក់ឈ្នួល៕

Previous articleអតីតកីឡាករ Real Madrid ចាប់ទុកលោក Ruben Amorim ជា “អ្នកចាត់ការល្អបំផុតក្នុងពិភពលោក”
Next articleSlot និង Arteta ចេញមកប្រជែងគ្នាយកខ្សែបម្រើក្លឹប Eintracht Frankfurt