នាយកផ្នែកកីឡារបស់ក្លឹប Barcelona បង្ហើបអំពីអនាគតរបស់កីឡាករ Gavi

បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានបង្ហើបថាក្លឹបនៅតែមានក្តីសង្ឃឹមថា ខ្សែបម្រើ Gavi នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយឆាប់ៗនេះ។

Gavi Barcelona 2024

ថ្លែងទៅកាន់ Mundo Deportivo លោក Deco បាននិយាយថា៖ “Gavi គឺមាន DNA របស់ក្លឹប Barca។ គាត់គឺជាកីឡាករពិសេសម្នាក់។ គាត់មានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមើលទៅដូចជាគាត់មានអាយុ ២៦ ឬ ២៧ឆ្នាំ។ នៅពេលដែលកីឡាករចង់ស្នាក់នៅបន្ត វានឹងត្រូវបានរៀបចំរួចរាល់សម្រាប់គាត់”៕

Previous articleប្រធានក្រុម Galatasaray ប្រាប់អោយ Jose Mourinho ចាកចេញពីលីគទួរគីទៅ
Next articleArne Slot ចង់បានខ្សែបម្រើសញ្ជាតិស៊ុយអែតវ័យ ២១ឆ្នាំរបស់ក្លឹប Nordsjælland