ជ័យជម្នះ 4-1 របស់ Manchester United ទល់នឹង Chelsea បានធ្វើឱ្យបិសាចក្រហមទទួលបានកៅអី UEFA Champions League នៅរដូវកាលក្រោយ ខណៈដែល Liverpool នឹងត្រូវទៅលេងក្នុងពាន Europa League ។
Man Utd បានឈរនៅក្នុងតារាង Top 4 ដោយសារការឈ្នះលើក្រុមតោខៀវ។ Casemiro, Anthony Martial, Bruno Fernandes និង Marcus Rashford រកបានម្នាក់មួយគ្រាប់សម្រាប់បិសាចក្រហម ខណៈដែល Joao Felix រកបានមួយគ្រាប់ឲ្យក្រុមតោខៀវនៅនាទីទី 89។
ថ្លែងបន្ទាប់ពីការប្រកួត Fernandes បាននិយាយថា៖ «ខ្ញុំដឹងថាអ្នកគាំទ្រនឹងសប្បាយចិត្តដែល Liverpool មិនបានលេងពាន Champions League»។
ក្រុមហង្សក្រហមមាន 66 ពិន្ទុពី 37 ប្រកួត។ ពួកគេនឹងប្រកួតជាមួយក្រុម Southampton នៅក្រៅផ្ទះក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃយុទ្ធនាការនេះ។ ដោយមិនគិតពីលទ្ធផលនៃការប្រកួតនោះ ក្រុមរបស់លោក Jurgen Klopp នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងតារាងរបស់ PL។
ដោយឡែក Manchester United បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 3 ដោយមាន 72 ពិន្ទុពី 37 ប្រកួត។ ពួកគេនឹងត្រូវប្រកួតជាមួយក្រុម Fulham នៅផ្ទះក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ។ ក្រុមរបស់លោក Erik ten Hag អាចដណ្តើមបានចំណាត់ថ្នាក់លេខ 3ប្រសិនបើពួកគេទទួលបានជ័យជំនះក្នុងការប្រកួតនោះ៕



