ក្លឹប Al Hilal ដាក់គោលដៅផ្ទេរយកកីឡាករឆ្នើមរបស់ក្លឹប Las Palmas

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក ​Rudy Galetti បានអោយដឹងថាក្លឹ អារ៉ាប៊ីសាអូឌីត Al Hilal កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទទួលបានការចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប Las Palmas កីឡាករ Alberto Moleiro ។

Villarreal CF v UD Las Palmas  - La Liga EA Sports

ខ្សែបម្រើវ័យ ២០ឆ្នាំត្រូវបានគេកំណត់ថាជាគោលដៅសំខាន់ ជាមួយនឹងការដាក់សំណើរជាផ្លូវការដែលរំពឹងទុកនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ Las Palmas នៅតែរក្សាជំហររបស់ពួកគេដោយទទូចទាមទារលើតម្លៃផ្ទេរលើសពី ២០លានអឺរ៉ូ៕

Previous articleAston Villa កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករពី Werder Bremen
Next articleក្លឹបយក្ស ២នេះ កំពុងសម្លឹងរកមើលការផ្ទេរកីឡាករ Luis Díaz