Liverpool ចង់បានកីឡាកររបស់ Leverkusen មកជំនួសកន្លែង Alexander-Arnold

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស Teamtalk បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅរបស់ពួកគេលើខ្សែការពារស្តាំរបស់ក្លឹប Bayer Leverkusen កីឡាករ Jeremie Frimpong ជាបេក្ខភាពសំខាន់ដើម្បីជំនួស Trent Alexander-Arnold ។ ក្រុមហង្សក្រហមកំពុងរៀបចំសម្រាប់លទ្ធភាពនៃការចាកចេញរបស់កីឡាករ Arnold ហើយចាត់ទុកកីឡាករសញ្ជាតិហូឡង់ជាជម្រើសឈានមុខគេក្នុងចំណោមបញ្ជីជ្រើសរើសកីឡាករបួននាក់។

Bayer Leverkusen's Dutch defender #30 Jeremie Frimpong controls the ball

ខណៈដែល Liverpool បានកំណត់ Frimpong ជាគោលដៅកំពូលរបស់ពួកគេ ពួកគេអាចប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែង។ ក្លឹប Manchester City ក៏កំពុងតាមដានកីឡាករវ័យ ២៣ឆ្នាំរូបនេះផងដែរ ដោយមានរបាយការណ៍បង្ហាញថា ពួកគេចាត់ទុកគាត់ជាអ្នកស្នងតំណែងរយៈពេលវែងដ៏មានសក្តានុពលរបស់ Kyle Walker ៕

Previous articleChelsea ត្រៀមលុយ ៦០លានផោន ដើម្បីផ្ទេរយកកីឡាកររបស់ PSG
Next articleអ្នកគាំទ្រ West Ham រិះគន់លោក Julen Lopetegui នឹងចង់អោយក្លឹបបណ្តេញគាត់