នាយកក្លឹប Juventus ចេញមកបដិសេធព័ត៌មានរវាងកីឡាករ Danilo និងក្លឹប Napoli

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Juventus លោក Giuntoli បានធ្វើការបដិសេធរាល់ព័ត៌មានចចាមអារ៉ាមរវាងកីឡាករ Danilo និងក្លឹប Napoli ថា៖

“យើងមិនបាននិយាយអំពីអ្វីជាមួយ Danilo ឬ Napoli។ គាត់ជាប្រធានក្រុមរបស់យើង ហើយយើងរីករាយណាស់ក្នុងការរក្សា Danilo ។ យើង​មិន​មាន​គម្រោង​លក់​ខ្សែការពារកណ្តាលក្នុងខែមករានោះទេ…. យើងនឹងទិញបន្ថែមម្នាក់ទៀត”៕

Previous articleMan Utd បើកការចរចាដើម្បីទិញយកកីឡាករសំខាន់ម្នាក់របស់ Sporting
Next articleគ្រូបង្គោលកម្ពុជា៖ ក្រុមកម្ពុជានឹងប្រឹងប្រែងឱ្យបានល្អបំផុត ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric