Chelsea ត្រៀមលុយ ៦០លានផោន ដើម្បីផ្ទេរយកកីឡាកររបស់ PSG

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺក្លឹប Chelsea នៅតែចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៣ឆ្នាំរបស់ក្លឹប Paris Saint-Germain កីឡាករ William Pacho ។

William Pacho

ក្រុមតោខៀវត្រូវបានគេរាយការណ៍ថាសុខចិត្តចំណាយប្រាក់ ៦០លានអឺរ៉ូដើម្បីផ្ទេរយកខ្សែការពាររូបនេះ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជើងឯក Ligue 1 ទំនងជាមិនចែកផ្លូវជាមួយកីឡាករដែលពួកគេបានចុះហត្ថលេខានៅរដូវក្តៅនេះទេ៕

Previous articleកីឡាកររូបនេះ ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពី Dortmund
Next articleLiverpool ចង់បានកីឡាកររបស់ Leverkusen មកជំនួសកន្លែង Alexander-Arnold