បរទេស៖ នេះបើយោងតាមការចេញផ្សារបស់ Sky Germany បានអោយដឹងថាក្លឹប Manchester United ត្រៀមប្រជែងជាមួយគូប្រជែង Liverpool ដើម្បីចុះហត្ថលេខាយកខ្សែបម្រើរបស់ក្លឹប Eintracht Frankfurt ដែលមានវ័យ ២០ឆ្នាំ កីឡាករ Hugo Larsson ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្រុម Bundesliga ទាមទារតម្លៃកីឡាករវ័យក្មេងនេះប្រហែល ៥០លានអឺរ៉ូ ហើយប្រសិនជាក្លឹបណាហ៊ានចំណាយនៅក្នុងតម្លៃមួយនេះពួកគេនឹងលក់កីឡាករសញ្ជាតិស៊ុយអែតដែលបានចូលរួមជាមួយពួកគេពី Malmo នៅរដូវក្តៅឆ្នាំ២០២៣៕



