កីឡាករ ២រូប ដែលអាចមកជំនួសកន្លែង Rodri នៅ Man City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក Pep Guardiola បានបញ្ជាក់អំពីអត្តសញ្ញាណរបស់តារាឆ្នើម Newcastle United កីឡាករ Bruno Guimaraes ជាអ្នកមកជំនួសកន្លែងរបស់កីឡាករ Rodri ហើយបានជំរុញឱ្យក្លឹប Manchester City ចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

Manchester City's Rodri could miss rest of season with knee injury

ក្រៅពីតារាតារាឆ្នើមរបស់ក្លឹបសារិកាព្រៃ ក្លឹប Man City ក៏បានដាក់ឈ្មោះកីឡាករ Martin Zubimendi របស់ Real Sociedad ទៅក្នុងបញ្ជីកីឡាករដែលពួកគេចង់បានផងដែរ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ខ្លួននៅពេលអវត្តមានម្ចាស់ពានរង្វាន់ Ballon d’Or ដោយសារបញ្ហារបួស៕

Previous articleMan Utd ចាប់ផ្តើមចរចាទៅលើកុងត្រាថ្មីជាមួយកីឡាករវ័យក្មេងរូបនេះ
Next articleក្លឹប Al-Hilal ច្រានចោលព័ត៌មានផ្ទេរយក Ronaldo ពីក្លឹប Al-Nassr