បរទេស៖ នេះបើយោងតាមព័ត៌មានចចាមអារ៉ាមចុងក្រោយបានផ្សារភ្ជាប់អំពីការផ្ទេរកីឡាករ Cristiano Ronaldo របស់ក្លឹប Al-Nassr ទៅកាន់ក្លឹបម្ចាស់ជើងឯក Saudi Pro League គឺក្លឹប Al-Hilal បន្ទាប់ពីកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ជាមួយក្លឹបត្រូវបានផុតកំណត់នៅរដូវក្តៅក្រោយ។
ទោះជាយ៉ាងណាក៏ដោយខាងក្លឹប Al-Hilal លោក Esteve Calzada បានច្រានចោលពាក្យចចាមអារ៉ាមនេះ ខណៈដែលគាត់បាននិយាយថា៖ “វាស្តាប់ទៅដូចជាការប្រឌិតបែបវិទ្យាសាស្ត្រ។ កីឡាករ Cristiano Ronaldo មិនមែនជាកីឡាកររបស់យើង ដូច្នេះវាពិតជាលំបាកក្នុងការធ្វើអត្ថាធិប្បាយលើរឿងនោះ។ គាត់មិនមែនជាកីឡាករដែលគ្មានតម្លៃខ្លួននោះទេ ដូច្នេះវាមិនមែនជាការល្អទេដែលនិយាយអំពីរឿងនោះ”៕