បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានឱ្យដឹងថា Liverpool នឹងឆ្មក់ចូលទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ ខណៈដែលពួកគេកំពុងសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែការពារឆ្វេងដែលនឹងមកជំនួសតំណែងរយៈពេលវែងសម្រាប់ខ្សែការពារ Andy Robertson។
កីឡាករ Robertson ដែលបានចូលរួមជាមួយហង្សក្រហមពី Hull City ក្នុងឆ្នាំ២០១៧ និងជាផ្នែកសំខាន់នៃក្រុមដែលបានឈ្នះពានរង្វាន់ជាច្រើនក្រោមការដឹកនាំរបស់លោក Jurgen Klopp មានកិច្ចសន្យានៅ Anfield រហូតដល់ឆ្នាំ២០២៦។ ក្លឹបហង្សក្រហមបានបន្ថែមឈ្មោះមួយចំនួនទៅក្នុងបញ្ជីសម្រាំងរបស់ពួកគេដែលរួមមានកីឡាករ Antonee របស់ក្លឹប Fulham, កីឡាករ Robinson និងកីឡាករ Milos Kerkez របស់ក្លឹប Bournemouth៕