Man Utd នឹង Aston Villa ចាប់អារម្មណ៍កីឡាករវ័យ ១៨ឆ្នាំម្នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Tyler Dibling របស់ Southampton កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester United, Aston Villa និងក្លឹបកំពូលៗនៅទូទាំងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី។

ទាំង Manchester United និង Aston Villa បានបញ្ជូនក្រុមបុគ្គលិករបស់ខ្លួនដើម្បីធ្វើការសង្កេតមើលការប្រកួតបីលើកចុងក្រោយរបស់ Dibling ដោយមានការចាប់អារម្មណ៍ពីភាពស្ងប់ស្ងាត់ និងជំនាញរបស់គាត់នៅលើទីលាន។

Dibling scores his first Premier League goal as Saints draw 1-1 with  Ipswich Town

អ្នកចាត់ការ Russell Martin បានដាក់ការជឿជាក់យ៉ាងសំខាន់លើកីឡាករវ័យ ១៨ឆ្នាំ ដោយផ្តល់ឱ្យគាត់នូវពេលវេលាលេងគ្រប់គ្រាន់ក្នុងរដូវកាលនេះ។ Dibling បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ និងលក្ខខណ្ឌសម្បយត្តិជាតារាឆ្នើមនាពេលអនាគត។ ការបង្ហាញទម្រង់លេងក្នុងការប្រកួតស្មើរ ១-១ របស់ Saints ទល់នឹង Brighton បានទទួលការសរសើរពីអ្នកវិភាគ ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់បន្ថែមទៀត៕

Previous articleLiverpool និង Spurs ចាប់អារម្មណ៍លើខ្សែបម្រើរបស់ Shakhtar Donetsk
Next articleអ្នកចាត់ការក្លឹប Newcastle មិនអាចធានាក្លឹបនិងមិនលក់កីឡាករនោះទេ ព្រោះថា